top of page
ផលិតផលសុខភាពផ្ទាល់ខ្លួន
ស្រោមអនាម័យ ទឹករំអិល ពន្យារបុរស រំញោចស្រ្តី

ដឹកលឿន & មិនគិតថ្លៃ >25$

វិចខ្ចប់ថង់ខ្មៅជិតល្អ & រក្សាការសម្ងាត់ភ្ញៀវ
Call / Telegram / Line / WhatsApp:
+85511642632

Since
2014
MY SHOP
អំពីហាង
from a dream to reality...
ខ្ញុំពិតជាអៀនខា្មសនិងពិបាកចិត្តណាស់ពេលទៅទិញស្រោមម្តងៗ!!
បញ្ហាចំបងមួយរបស់ខ្ញុំគឺការរកទិញស្រោមអនាម័យ ឬអាវភ្លៀង ដោយសារតែប្រពន្ធរបស់ខ្ញុំ មានបញ្ហាសុខភាពពេលប្រើថ្នាំពន្យាកំណើត។ ខ្ញុំនៅតែអៀនខា្មសនៅឡើយ បើទោះជាស្រោមអនាម័យត្រូវបានដាក់លក់យ៉ាងបើកចំហរ នៅតាមទីសាធារណៈ នៅតាមហាងនានានៅតាមស្ថានីយ៍ប្រេងឥន្ទនៈ ផ្សារទំនើបជាដើម។
នៅពេលព្រលប់ម៉ោងប្រមាណជា៦ល្ងាចនាថ្ងៃមួយ ខ្ញុំបានជិះម៉ូតូក្រឡឹងចុះ ឡើង២ ទៅ៣ជុំ ក្បែរឱសថស្ថានមួយនៅផ្សារដីហុយ។ នៅពេលចូលទៅដល់កន្លែងលក់ភ្លាម ខណៈពេលកំពុងឈរនៅចំពោះមុខនារីលក់ថ្នាំពេទ្យដែលមានវ័យស្របាលគ្នា ខ្ញុំនិយាយទាំងអៀនប្រៀនមិនសូវហ៊ានមើល មុខនារីអ្នកលក់ថ្នាំពេទ្យឡើយ។ មានពាក់មួកសុវត្តិភាពជាប់នឹងក្បាលផងដែរនោះខ្ញុំបាននិយាយទៅកាន់អ្នកលក់ថា៖«ខ្ញុំត្រូវការប្រដាប់ការពារមួយប្រអប់។ ហើយជួយច្រកស្បោងខ្មៅអោយខ្ញុំមួយផង...»។ ខ្ញុំនៅតែអៀនខា្មសនឹងជួបនារីលក់ថ្នាំពេទ្យដដែល។
លើក្រោយខ្ញុំបានដូរទៅទិញស្រោមអនាម័យនៅ ហាងម៉ាតមួយកន្លែងនៅក្បែរផ្ទះវិញម្តង។ ខ្ញុំដើរចូលក្នុង ម៉ាតធ្វើជាទិញអ្វីមួយសិន ដូចជាទឹកក្រូច ស្ករកៅស៊ូ ឬនំបន្តិចបន្តួច បន្ទាប់មកទើប មកយកស្រោមអនាម័យពេលក្រោយ។ ជាធម្មតា នៅតាមហាងទំនើប ស្រោមអនាម័យត្រូវបានគេដាក់លក់នៅក្បែរអ្នកគិតលុយ។ ប្រសិនបើអ្នកគិតលុយនៅតាមហាងម៉ាតជានារីនោះ ខ្ញុំនឹងមិនទិញស្រោមអនាម័យជាដាច់ខាត។
ហេតុដូច្នោះហើយបានជាខ្ញុំ មានគំនិតបើកហាងលក់ស្រោមអនាម័យតាម Online…
ជិត៧ឆ្នាំមកនេះ ខ្ញុំបានការលក់ដូរស្រោមអនាម័យរបស់ខ្ញុំតាមវេបសាយ 2BroShop នេះបានជាច្រើន ។ មូលហេតុមួយ ដែលធ្វើអោយអាជីវកម្មខ្នាតតូចរបស់ខ្ញុំមួយនេះនៅមានដំណើរការល្អនោះ គឺជាបច្ច័យនៃការខ្មាសអៀននៃបុរសៗខ្មែរនេះឯង។ ប្រសិនបើបង បងមិនចង់ចូលទិញស្រោមអនាម័យនៅ តាមឱសថស្ថាន និងនៅតាមហាងម៉ាត ដោយសារតែខ្មាស និងខ្លាចជួបមនុស្សច្រើននោះ គឺបងអាច ចូលទិញស្រោមអនាម័យតាមវេបសាយរបស់ខ្ញុំបាន ព្រោះហាងខ្ញុំមានសេវាដឹកលឿននិងមិនគិតថ្លៃនិង វិចខ្ចប់ថងក្រដាស និងដាក់ថង់ខ្មៅ យ៉ាងជិតល្អពីក្នុងទៀត។
ហាងលក់2BroShop មានផលិតផលលើសពីស្រោមអនាម័យដូចជា ទឹករំអិល ផលិតផលពន្យាពេលបុរស ផលិតផល រំញោចស្រ្តី ទឹកអនាម័យ ប្រេងម៉ាស្សារ ក្រែមពង្រីក ជែលពង្រឹង និងផលិតផលសុខភាពជា ច្រើនទៀត ដែលជាផលិតផលគុណភាពរបស់ប្រទេស អាមេរិច អាល្លឺម៉ង់ ព័រទុយហ្គាល់ និងចិន។ ខ្ញុំក៏មានផ្តល់ការព្រឹក្សាពីអំពីផលិតផលឲ្យត្រូវ ពីការចង់បានរបស់បង និយាយរួម បងត្រូវការសួរព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ បងអាចឆាតសួរបានតាម Telegram ឬ Facebook Messenger ។
ពីហាងលក់ស្រោមអនាម័យ 2BroShop.com
bottom of page

