top of page

ឈឺចាប់ក្នុងពេលរួមភេទគួរជំនះ ដូចម្តេចទៅ

  • Writer: 2broshop
    2broshop
  • Jul 28, 2020
  • 1 min read

Updated: Jun 6, 2021


ឈឺចាប់ក្នុងពេលរួមភេទគួរជំនះ ដូចម្តេចទៅ
ឈឺចាប់ក្នុងពេលរួមភេទគួរជំនះ ដូចម្តេចទៅ

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាមានឈុតឆាកមួយដែលអ្នកមិនអាចរីករាយ ជីវិតផ្លូវភេទជាមួយដៃគូរបានដោយសារតែការឈឺចាប់ក្នុងទ្វារមាស នោះអ្នកត្រូវតែ ដឹងពីរបៀបព្យាបាលដោយខ្លួនឯង ដើម្បីជំនះការឈឺចាប់ក្នុងពេលរួមភេទ ដើម្បីកុំអោយមានបញ្ហាបន្តទៅទៀតបាន ។


១. ទ្វារមាសដែលស្ងួត៖ គឺជាដើមហេតុដ៏ចំបងបំផុតនៃការឈឺចាប់ក្នុងទ្វារមាស ហើយការអនុវត្តដែលគេច្រើនតែធ្វើជាញឹកញាប់ដើម្បីកាត់បន្ថយការឈឺចាប់ ក្នុងពេលរួមភេទគឺធ្វើយ៉ាងណាអោយភ្នាសខាងក្នុងរបស់ ទ្វារមាសនោះមានរំអិលវិញ ។

ទ្វារមាសទៅជាមានរំអិលបានតាមរយះការប្រើទឹករំអិលប្រភេទ Sliquid


២. រួមភេទតែក្នុងពេលដែលអ្នកមានអារម្មណ៍ស្រើបស្រាល៖

វេជ្ជបណ្ឌិត ឆានដាន ឈូដហារី (Dr. Chandan Choudhary) អ្នកឯកទេសខាងការរួមភេទ ដែលមានមូលដ្ឋានក្នុងទីក្រុង Delhi បានណែនាំថា “មូលហេតុធំបំផុតនៃការឈឺចាប់ក្នុងទ្វារមាស ក្នុងពេលរួមភេទគឺស្ត្រី មានបញ្ហាស្ងួតទ្វារមាស ក្នុងពេលជាមួយគ្នា ដូច្នេះមិនគួធ្វើការរួមភេទ ក្នុងពេលនោះឡើយ ។ ចូរចៀសវាងការរួមភេទរហូតដល់ស្ត្រីមានអារម្មណ៍ផ្លូវភេទសិន” ។


៣. ជំហានដើម្បីជំនះការឈឺចាប់ក្នុងពេលរួមភេទ៖

- អ្នក និងដៃគូត្រូវតែចូលរួមធ្វើការបរបោសអង្អែលគ្នា មុនពេលរួមភេទសិន ។

ករណីភាគច្រើន ការធ្វើបែបនេះ គឺមានប្រយោជន៍សម្រាប់ដាស់អារម្មណ៍គ្នាទៅវិញទៅមក អោយចូលទៅក្នុងភាពស្រើបស្រាលខាងការរួមភេទ ដូច្នេះវាក៏អាចលុបបំបាត់ចោលនូវ បញ្ហាទ្វារមាសស្ងួតបាន និង មិនមានការឈឺចាប់ ក្នុងពេលរួមភេទទៀត ។


- ស្វែងរកអ្នកជំនាញខាងជំងឺរោគស្ត្រីដ៏ល្អម្នាក់ដើម្បីពិភាក្សាអំពី បញ្ហារបស់អ្នក ។

គ្រូពេទ្យប្រហែលជានឹងសួរអំពីបញ្ហាស្បូន, ការបង្ករោគ, ផលរំខានរបស់ថ្នាំ និងអតុល្យភាពរបស់អ័រម៉ូន ។


- សួរមិត្តស្និទ្ធស្នាលរបស់អ្នកមើលថាតើគេធ្លាប់មានបញ្ហាដូចគ្នាដែរទេ ហើយមានដំណោះស្រាយអ្វីដែរ ។


- ចូរចងចាំថា រឿងនេះកើតឡើងក្នុងរយៈពេលបណ្តោះអាសន្នទេ ។ចូរធ្វើយ៉ាងណា​យកឈ្នះវាអោយបាន, ស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីបង្កើតភាពស្និទ្ធស្នាល និង ហាត់ពុតខ្លួនអោយចេះអត់ធ្មត់ ។


- ចូរសូកបញ្ចូលលិង្គដោយខ្លួនឯង ក្នុងពេលរួមភេទ ហើយចូរនៅពីលើដៃគូដើម្បី អាចគ្រប់គ្រងការសូកបញ្ចូលលិង្គបាន ។ នៅពេលអ្នកអាចគ្រប់គ្រង រឿងនេះបាន ការឈឺចាប់ក៏អាចគ្រប់គ្រងបាន ក្នុងពេលរួមភេទដែរ ។


- ប្ដីត្រូវតែផ្លាស់ប្តូរជាមួយប្រពន្ធ របស់គាត់ ហើយយកល្អគាត់មិនគួរណា បង្ខំប្រពន្ធគាត់អោយរួមភេទជាមួយឡើយ ៕

Comments


bottom of page