top of page

វិធីព្យាបាលទា្វមាសស្ងួតតាមបែបធម្មជាតិ

  • Writer: 2broshop
    2broshop
  • Jul 28, 2020
  • 1 min read

Updated: Jun 6, 2021


វិធីព្យាបាលទា្វមាសស្ងួតតាមបែបធម្មជាតិ
វិធីព្យាបាលទា្វមាសស្ងួតតាមបែបធម្មជាតិ

មូលហេតុធ្វើឱ្យទ្វារមាសស្ងួតមូលហេតុធំតែមួយគត់ដែលបណ្ដាលឱ្យស្ដ្រីមានបញ្ហាទ្វារមាសស្ងួតនោះ គឺការអស់រដូវ និងស្ដ្រីដែលមានរដូវតិច។ ជាទូទៅ ស្ដ្រីចាប់ផ្ដើមអស់រដូវនៅពេលអាយុ ពី៤៨ទៅ៥១ឆ្នាំ ប៉ុន្ដែរយៈពីរឬបីឆ្នាំមុនការអស់រដូវ ស្ដ្រីត្រូវប្រឈមមុខនឹងរដូវមិនទៀង

ឬរដូវ តិចជាដើម ដែលជាហេតុបណ្ដាលឱ្យទ្វារមាសស្ដ្រីស្ងួត


ចំពោះស្ដ្រីដែលស្ថិតនៅវ័យបន្ដពូជ ហើយបែរជាមានរដូវតិចនោះ អាច បណ្ដាលមកពីបញ្ហាមុខងារខួរក្បាលនិងមុខងារដៃស្បូនដោយបញ្ហាផ្លូវចិត្ដរបស់ស្ដ្រីផ្ទាល់ ការពិបាកចិត្ដ និងគិតច្រើន សុទ្ធតែមានឥទ្ធិពលទៅដល់ការបញ្ជារបស់ខួរក្បាលមកលើដៃស្បូន។

ក្រៅពីនេះការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏បណ្ដាលឱ្យរាំងរដូវផងដែរ។


គុណវិបត្ដិនៃការស្ងួតទ្វារមាស បញ្ហាចម្បងរបស់ស្ដ្រីដែលមានទ្វារមាសស្ងួត

គឺការប៉ះពាល់ដល់ការរួមភេទ។ ព្រោះទ្វារមាសស្ងួតធ្វើឱ្យស្ដ្រីមានការឈឺចាប់ នៅពេលរួមភេទ រហូតធ្វើឱ្យមានការខ្លាចរអាមិនចង់រួមភេទទៀតផង។ការឈឺចាប់នៅពេលរួមភេទ ធ្វើឱ្យស្ដ្រីមួយចំនួនជួបវិបត្ដិ គ្រួសារ ដោយស្វាមីមិនយល់អំពីអ្វីដែលស្ដ្រីកំពុងជួបប្រទះ។


ដូច្នេះអ្នកអាចប្រើវិធីព្យាបាលតាមបែបធម្មជាតិមួយចំនួនដូចខាងក្រោម៖

១. ផ្លាស់ប្តូររបបអាហារ៖

ដូច្នេះជម្រើសដ៏ល្អអ្នកគួរតែផ្លាស់ប្តូររបបអាហារ ដែលជួយរក្សាកម្រិតអរម៉ូនភេទនៅក្នុងខ្លួន នឹងអាចជួយព្យាបាលការពារខ្លួនពីជំងឺទ្វារមាសស្ងួត។ ដូច្នេះ អ្នកអាចជ្រើសយកអាហារ ណាដែលមានផ្ទុកកម្រិតនៃអរម៉ូនភេទខ្ពស់។ ត្រូវចៀសវាងអាហារដែលមានជាតិខ្លាញ់តិច

និងមានជាតិកាបូនខ្ពស់ ព្រោះវាអាចបំផ្លាញកម្រិតអរម៉ូនក្នុងរាងកាយ ហើយបណ្តាលឲ្យដំណើរការនៃទា្វរមាសស្ងួតកើតមានឡើង។


២. ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងទឹកផ្លែឈើស្រស់ជារៀងរាល់ថ្ងៃ៖ រាងកាយសម្បូរជាតិទឹកអាចជួយឲ្យទ្វារមាសមានជាតិរំអិលដូច្នេះអាចការពារទ្វារមាសស្ងួតបាន។ អ្នកក៏អាចទទួលទានទឹកដោះគោស្រស់ ១កែវ ជារៀងរាល់ថ្ងៃផងដែរ។ បន្ថែមលើសពីនេះ

ត្រូវទទួលទានគ្រាប់កប្បាសប្រចាំថ្ងៃដើម្បីបង្កើតជាតិរំអិល។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកប្រេងគ្រាប់ដើមកប្បាសនេះមកចម្អិនដើម្បីទទួលបានអត្ថប្រយោជន៏ដូចគ្នា។

៣. ចៀសវាងរបស់មានជាតិគីមី៖

សូម្បីតែសាប៊ូដុសខ្លួនក៏អាចមានឥទ្ធិពលអាក្រក់បំផុតដល់រាងកាយហើយបណ្តាលឲ្យកើតកន្ទួលរមាស់លើស្បែក។ ត្រូវចាំថាផលិតផលដែលមានជាតិគីមីមានដូចជា៖ សាប៊ូ, ម្សៅ, ទឹកអប់…។

ប្រសិនបើផលិតផលដែលមានផ្ទុកជាតិគីមីទាំងអស់នេះធ្វើឲ្យស្បែករបស់អ្នកចេញកន្ទួលរមាស់ ត្រូវឈប់ប្រើវា។ចំណែកឯការបោកខោអាវជាមួយនឹងម្សៅសាប៊ូស្រាលៗដែល មិនផ្ទុកសារធាតុគីមីអាក្រក់ ក៏អាចប៉ះពាល់ដល់ជាលិកាទ្វាមាសដែរ។


៤. ជាតិរំអិល៖

អ្នកអាចជ្រើសយកជាតិរំអិលធម្មជាតិដើម្បីរក្សាជាតិសំណើមទ្វារមាស។

លើសពីនេះទៀត អ្នកអាចប្រើទឹករំអិលដែលធ្វើពីប្រទានកន្ទុយក្រពើ លាយជាមួយទឹកដោះគោ

និងគ្រាប់ថ្នាំវីតាមីន E ដើម្បីជួយរក្សាជាតិរំអិលទា្វមាសដូច្នេះវាអាចជួយការពារ មិនឲ្យទ្វារមាសស្ងួតបាន៕

Comments


bottom of page