មនុស្សស្រី ចង់អោយបុរស ស្ទាបកន្លែងណាខ្លះ
- 2broshop
- Aug 21, 2019
- 1 min read
Updated: Jun 6, 2021

ការបរបោសអង្អែលមុនពេលរួមភេទ គឺជារឿងមួយដែលអាចបន្ថែមការថ្នាក់ថ្នមដល់មនុស្សស្រី។
ប៉ុន្តែ តាមរយៈការផ្តោតសំខាន់ទៅលើតំបន់ស្រើបស្រាលខ្លាំងពេកដូចជាកញ្ចឹងក កដៃខាងក្នុង និងកន្លែងក្រោយជង្គង់អាចក្លាយទៅជារឿងមិនត្រឹមត្រូវសម្រាប់ការចង់បានរបស់នាងទេ។
មានកន្លែងបួន ដែលមនុស្សស្រីពិតជាចង់អោយអ្នកប៉ះពាល់ខ្លាំងណាស់ដូចជា ៖
១. ម្រាមជើង៖
មនុស្សស្រីពិតជាចង់អោយមានការចាប់អារម្មណ៍ទៅលើម្រាមជើងរបស់ខ្លួនខ្លាំងណាស់ នៅពេលដែលនាងបានថែរក្សាវាបានយ៉ាងល្អហើយ។
ចូរផ្តល់អោយនាងនូវការម៉ាស្សាប្រអប់ជើងទៅ បើសិនជាអ្វីៗមានអារម្មណ៍ល្អហើយ អ្នកអាចបន្តដោយការថើបម្រាមជើង។ ចូរផ្តោតសំខាន់តែលើការម៉ាស្សានៅប្រអប់ជើង ដោយប្រើដៃ ៨០ ភាគរយ និងមាត់ ២០ ភាគរយ។
២. សក់៖
ការប្រើម្រាមដៃជ្រោងសក់របស់នាងថ្នមៗ នឹងជួយភ្ញោចដល់ចុងសរសៃប្រសាទនៅស្បែកក្បាលរបស់នាងជាពិសេស ការផ្តល់ជារំញោចដ៏ស្រើបស្រាលដល់ខ្នងរបស់នាងតែម្តង។ អ្នកពិតជាចង់ចាប់ផ្តើមធ្វើដោយថ្នមៗ រហូតដល់ចង់ម៉ាស្សាស្បែកក្បាលរបស់នាងទៀតផង ដើម្បីផ្តល់អោយនាងនូវភាពស្រួលក្នុងអារម្មណ៍។
៣. ស្បែក៖
ចូផ្តោតសំខាន់ទៅលើការប៉ះពាល់នៅលើស្បែកក្នុងតំបន់ណាដែលផ្តល់នូវភាពរំញោចដល់នាងទៅដូចជា ភ្លៅផ្នែកខាងក្នុង ពោះ ឬដៃផ្នែកខាងក្នុង។ ចំពោះតំបន់ក្នុងៗច្រើនតែមានចុងសរសៃប្រសាទផ្តល់រំញោចច្រើនជាងគេ។ ការប៉ះពាល់ថ្នមៗ គឺគ្រប់គ្រាន់នឹងបញ្ឆេះម៉ាស៊ីនភ្លើងរបស់នាងហើយ។
សម្រាប់អ្នកដែលមានបទពិសោធន៍ច្រើនហើយ អ្នកក៏អាចប្រើលិង្គដើម្បីត្រដុសលើស្បែករបស់នាងបានដែរ ហើយនាងពិតជាចង់អោយអ្នកធ្វើរឿងនេះម្តងហើយម្តងទៀតជាមិនខានទេ។
៤. ខួរក្បាល៖
យើងដឹងហើយថា អ្នកពិតជាមិនអាចប៉ះពាល់ខួរក្បាលរបស់នាងបានទេ
ប៉ុន្តែ មិនខ្វល់ថាអ្នកជាមនុស្សពូកែប្រើដៃបែបណានោះទេ នាងពិតជាសង្ឃឹមថាអ្នកនឹងចេះប្រើវិធីភ្ញោចដល់ខួរក្បាលរបស់នាងតាមរយៈការប្រើពាក្យសម្តី។
អ្នកអាចជម្រុញដល់រំញោចរបស់នាងបន្ថែមទៀតតាមរយៈការនិយាយពាក្យសម្តីទំនាក់ទំនងបន្ថែមខណៈពេលកំពុងតែប៉ះពាល់នាង។
Comments