វិធី៥យ៉ាងជួយរក្សាជីវិតផ្លូវភេទកាន់តែល្អ ក្រោយពេលរៀបការ
- 2broshop
- Jul 29, 2020
- 1 min read
Updated: Jun 6, 2021

មនុស្សភាគច្រើនគិតថា ជីវិតផ្លូវភេទរបស់ពួកគេ នឹងត្រូវថមថយទៅវិញ ក្រោយពេលរៀបការរួច ដោយសារតែមិនអាច មាននូវការរួមភេទដ៏ល្អៗ ម្តងទៀតបាន ព្រមទាំងត្រូវរស់នៅជាមួយតែ មនុស្សស្រីតែម្នាក់។ នេះមិនមែនជាហេតុផល ឡើយ ហើយការរៀបការមិនមែនមានន័យថាលែង មានការរួមភេទ គួរឲ្យក្តៅសាច់ទៀតនោះទេ តែវានឹងធ្វើឲ្យអ្នក ទាំងពីររក្សាបាននូវការ ស្រើបស្រាលខាងផ្លូវភេទបានរហូតដល់ច្រើនឆ្នាំ ទៅមុខទៀត។
នេះគឺជាមធ្យោបាយមួយ ចំនួនសម្រាប់ជួយដល់ជីវិត ផ្លូវភេទរបស់គូរស្វាមីភរិយាកាន់តែ ល្អប្រសើរជាងមុន។
១. ប្រើការរួមភេទដើម្បីទាញរករឿងអតីតកាល វាប្រាកដជាមានពេលវេលាជាច្រើន នៅពេល គ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់និងរឿងរាវសំខាន់ៗដែល ធ្វើឲ្យអ្នក ទាំងពីរបានជួបគ្នា និងរក្សាបាននូវទំនាក់ទំនងដ៏ល្អជាមួយគ្នាហើយ។ មិនត្រឹមតែប៉ុណ្ណោះវានឹងមាន ពេលវេលាមួយ ទៀតដែលអ្នកទាំងពីរមិនបានស្គាល់គ្នា ហើយហាក់បីជាមិនដែលទាក់ទងគ្នាដែរ។
នៅពេលអ្នកបានជីកកកាយ រឿងអស់ទាំងនេះ សម្រាប់ទំនាក់ទំនងអ្នកទាំងពីរចូរមិនត្រូវឲ្យ ការរួមភេទរំលងផុតនោះឡើយ។ ចូរប្រើពេល វេលា ទាំងនេះដើម្បីសប្បាយជាមួយគ្នា។
ប្រសិនបើចំណង់ អាពាហ៍ពិពាហ៍អ្នកធ្លាក់ដុនដាបហើយ វានឹងធ្វើឲ្យអ្វីៗកាន់តែ នៅឆ្ងាយ ពីគ្នាថែមទៀតប្រសិនបើអ្នកទាំងពីរមិនព្រមភ្ជាប់ ទំនាក់ទំនងផ្លូវភេទជាមួយគ្នា។
ដូច្នេះជំនួសឲ្យការបោះបង់សកម្មភាពក្នុងបន្ទប់ដេករបស់អ្នក ចូរប្រើវិធីរួមភេទដើម្បីទាញរករឿង អតីតកាលវិញទៅ។
២. កុំមើលនាងក្នុងន័យជាប្រពន្ធ មែននាងគឺជាជីវិតស្នេហាររបស់អ្នក ជាស្ត្រីដែលអ្នកត្រូវការ ចំណាយពេលមួយជីវិតដើម្បីរស់នៅជាមួយគ្នាដល់ចាស់។ នាងគឺជាម្តាយ របស់កូនអ្នក និងជាទេពធិតាម្នាក់សម្រាប់ ដើរតួរនាទីជាមេផ្ទះ ក៏ដូចជាជួយបំពេញការងារក្នុង គ្រួសារដ៏ច្រើន ឥតគណនាដែរ។ ដើម្បីឲ្យជីវិតផ្លូវភេទ កាន់តែប្រសើរចូរព្យាយាមឈប់គិតចំពោះនាងថា ជាភរិយាដ៏អស្ចារ្យទៀតអី នៅពេលដែលអ្នកទាំងពីរចង់រួមភេទជាមួយគ្នាខ្លាំង។ ចូរស្រមើស្រមៃ ដល់រឿងរាវ ក៏ដូចជារបៀបរួមភេទទាំងឡាយណា ដែលជម្រុញឲ្យនាងពេញចិត្ត នឹងធ្វើ ជាមួយអ្នក។ ដូច្នេះចូរប្រើអារម្មណ៍ ដែលធ្វើឲ្យអ្នកទាំងពីរ មានភាពទាក់ទាញដល់ គ្នាទៅវិញ ទៅមក និងបំភ្លេចឲ្យអស់ពីភាពជាប្តី និងប្រពន្ធ។
៣. នៅក្នុងបន្ទប់តែពីរនាក់ ការដែលមានជីវិតផ្លូវភេទដ៏ល្អប្រសើរជាមួយ ប្រពន្ធទាមទារឲ្យអ្នក ទាំងពីរបោះជំហានមួយៗពីជីវិត ប្រចាំថ្ងៃរបស់អ្នក និងផ្តោតសំខាន់ លើគ្នាទៅវិញទៅមក។
ប្រសិនបើអ្នកក្លាយជាឪពុកម្តាយគេហើយ អ្នកគួរតែមានគម្លាតមួយ សម្រាប់ តែមនុស្សធម្មតា មានសកម្មភាពបានហើយ ដូច្នេះចូរបង្កើតបន្ទប់ដេកមួយដាច់ដោយឡែកពីក្មេងៗ ឬកូនរបស់អ្នក ទៅ។ ជាតិជាក្មេងតែងតែ រត់លេងពេញផ្ទះ ប៉ុន្តែប្រសិនបើពួកគេ ដឹងថាបន្ទប់ប៉ា និងម៉ាក ជាកន្លែងហាមមិនឲ្យ ចូលរញេរញៃ នោះអ្នកនឹងមាន ពេលវេលាដល់ខ្លួនឯងច្រើនចំពោះការងារ លើគ្រែវិញ ក៏នឹងក្លាយទៅជាឋានសួគ៌ មួយទៀត ដែរសម្រាប់អ្នកទាំងពីរ។
៤. កុំស្លៀកឈុតដេក ប្រសិនបើអ្នកមិនអាចបង្កើត ភាពទាកទាញដល់ខ្លួនឯង ចំពោះប្រពន្ធអ្នកទេ នោះនាងនឹងអាចបាត់បង់ចំណង់ក្នុងការ បង្កើតភាពស្និទ្ធស្នាល ជាមួយអ្នក ទៀតហើយ ដូច្នេះចូរក្សានូវជីវិតសិចដ៏ក្តៅសាច់ មួយតាមរយៈរូបរាងខាងក្រៅ របស់អ្នក។ នេះមានន័យថា មិនចាំបាច់ស្លៀកឈុតដេក ពេលយប់ឡើយ។ អ្នកអាចដេកសំងំ ក្នុងភួយដើម្បីឲ្យនាងគិតអំពី រូបរាងដ៏សិចស៊ី របស់អ្នក ឬពុំចាំបាច់ស្លៀក អ្វីទាំងអស់ក៏បាន ហើយអ្វីដែលចៀសវាងគឺមិនត្រូវចូល ដល់បន្ទប់ដេក ទាំងខ្លួនរុំចាប់ពី ក្បាលដល់ចុងជើងឡើយ។ សង្ឃឹមថាការធ្វើបែបនេះ នឹងជួយជម្រុះ ដល់ ការស្រមើស្រមៃរបស់នាង កាន់តែខ្លាំង។
៥. រឿងដែលល្អបំផុតអំពីការរួមភេទក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នារួច អត្ថប្រយោជន៍ដ៏សំខាន់ បំផុតនៃការរួមភេទ ក្នុងទំនាក់ទំនងមួយដ៏ យូរអង្វែងគឺថាអ្នកគួរតែអាចជឿទុកចិត្តដៃគូ និងមិន ចាំបាច់ខ្លាចនូវការចែក រំលែកភាពសុខស្រួលនៃការរួមភេទជាមួយនាងឡើយ។ចូរនិយាយបើក ចំហរពីភាពអស្ចារ្យរបស់អ្នកនិងបង្កើតបរិយាកាសឲ្យបានត្រឹមត្រូវ ដើម្បីរួមភេទជាមួយស្ត្រីម្នាក់ ដែលអ្នកចង់រស់នៅជាមួយគ្នា ដល់ចាស់ស្លាប់រៀងៗខ្លួន៕
អូនស្រវឹងហើយចង់វៃសិច https://www.khsexy.com/
REPLY