៧ ចំណុចដែលធ្វើឲ្យសិចកាន់តែអស្ចារ្យ នារដូវវស្សា
- 2broshop

- Jul 28, 2020
- 1 min read
Updated: Jun 6, 2021

វស្សាភ្លៀងធ្លាក់ត្រូវបានអ្នកជំនាញផ្នែកសិចរកឃើញថាជាវេលាអំណោយផលដល់ការបង្កាត់ភ្លើងស្នេហ៍កាមទេពដ៏រោលរាលផងដែរ។
មានហេតុផលទាំង ៧ចំណុចខាងក្រោមនឹងធ្វើឲ្យអ្នកភ្លឺភ្នែកថាតើហេតុអ្វីបានជាអាកាសធាតុ ធ្លាក់ភ្លៀងអំណោយផលដល់ការរួមមេត្រី?
១. អាកាសធាតុភ្លៀងធ្លាក់មានឥទ្ធិពលដល់ផ្លូវអារម្មណ៍ ការសិក្សាផ្នែកចិត្តសាស្រ្តតែងផ្សារភ្ជាប់ទំនាក់ទំនងនៃភ្លៀងនិងភាពឯកា ធ្វើឲ្យមនុស្សនឹកនាអ្នកជាទីស្រឡាញ់ ឬរមែងត្រូវការដៃគូកំដរ។ ទន្ទឹមនឹងនោះ
អំឡុងពេលធ្លាក់ភ្លៀងក៏ត្រូវបានចាត់ទុកជាវេលាអំណោយផលដល់អ័រម៉ូននៃក្ដីស្រឡាញ់ដែរ។ នៅពេលអាកាសធាតុត្រជាក់ដោយតំណក់ទឹកភ្លៀង រាងកាយរបស់មនុស្ស មិនថាប្រុស ឬស្រីទេ ងាយបញ្ចេញនូវអ័រម៉ូនម៉្យាង ដែលធ្វើឲ្យមនុស្សស្វែងរកភាពកក់ក្ដៅដោយការឱប ថើប បបោសអង្អែល និងថ្នាក់ថ្នមដើម្បីទទួលបានអារម្មណ៍កក់ក្ដៅដូច្នោះដែរ។
២. ពេលភ្លៀងធ្លាក់ មនុស្សមួយចំនួនស្រាប់តែមានអារម្មណ៍នឹកនាដល់សិចដោយមិនដឹងខ្លួន ការស្ទង់មតិបានដកស្រង់នូវសម្ដីយុវតីហ្វីលីពីនដែលថាគ្រាន់តែឮសូរសំឡេងទឹកភ្លៀង នាងស្រាប់តែមានអារម្មណ៍ថាមិត្តប្រុសនាងកាន់តែសិចស៊ីគួរឲ្យខ្នាញ់។ ដូចគ្នានេះ មតិខាងបុរសក៏បានឆ្លើយតបស្រដៀងគ្នានេះ ដោយពួកគេយល់ថានារីក្នុងសភាពទទឹកខ្លួន និងសក់ក្បាល ខោអាវស្បឺតជាប់និងសាច់ឆ្លុះឃើញដងខ្លួនដូចអាក្រាតគឺពិតជាសិចស៊ី។
៣. ភាពទទឹកអាចបង្កឲ្យមានអាការៈផ្ដាសាយ ឬគ្រុនប៉ុន្តែអ្នកដែលមានដៃគូភាគច្រើនប្រហែល ជាមិនវែងឆ្ងាយដល់បញ្ហានេះទេ។អ្នកមិនបាច់ឆ្ងល់ឡើយថាតើហេតុអ្វីបានជាក្នុង ខ្សែភាពយន្តរ៉ូមេនទិក មួយចំនួនតែងតែមានឈុតឆាកសង្សារឱបថើបគ្នាយ៉ាងរោលរាលនោះ។
ទោះជាស្បែករបស់អ្នកគ្រើមស្ងួតយ៉ាងណា ក៏តំណក់ទឹកភ្លៀងអាចធ្វើឲ្យដំណើរការឱបថើប បបោសអង្អែលរលូនល្អដែរ។
៤. ភាពស្រអាប់ពេលភ្លៀងធ្លាក់ហាក់បីដូចជាស្បៃវាំងននបិទបាំង ផ្ដល់ឱកាសឲ្យគូស្នេហ៍បញ្ចេញកាយវិការយ៉ាងស៊ីជម្រៅដោយមិនសូវបារម្ភខ្លាចក្រសែភ្នែក អ្នកដទៃ។ ជាទូទៅករណីរួមភេទនៅក្នុងរថយន្តតាមសួនច្បារឬទីសាធារណៈងាយកើតឡើងនៅ អំឡុងពេលភ្លៀងនេះឯង។
៥. ជាការពិតណាស់ សិចនៅទីសាធារណៈ ឬក្នុងរថយន្តវាជាការប្រថុយប្រថាននឹង ច្បាប់សណ្ដាប់ធ្នាប់សាធារណៈដូច្នេះហើយសម្រាប់ប្ដីប្រពន្ធដែលនៅផ្ទះវាក៏ជារឿងល្អម៉្យាងដែរ។
តំណក់ទឹកភ្លៀងអាចបង្ខាំងគូស្នេហ៍ឲ្យសម្ងំនៅក្នុងបន្ទប់តែពីរនាក់ដោយកាត់បន្ថយសកម្មភាព ខាងក្រៅ។ ស្នូរទឹកភ្លៀងប្រគំ គួបផ្សំនឹងអាកាសធាតុត្រជាក់ បញ្ឆេះដោយអ័រម៉ូនធម្មជាតិ វាទំនងជាដុតកម្ដៅអារម្មណ៍ផ្លូវភេទអ្នកទាំងពីរដោយស្វ័យប្រវត្តិ។
៦. យើងបាននិយាយរួចម្ដងហើយថា ទឹកភ្លៀងធ្លាក់ជោកជាំ អំណោយផលដល់អ្នកនិយម ភាពរ៉ូមេនទិកកណ្ដាលវាល។ ដោយឡែកសម្រាប់គូស្នេហ៍ស្ថិតក្នុងបន្ទប់គេងនៅផ្ទះ ការសាកល្បងបើកវាំងននបង្អួច អំឡុងពេលប្រតិបត្តិការ ហើយទុកឲ្យធម្មជាតិជាអ្នក បិទបាំងភ្នែកមហាជននោះ ក៏ជារសជាតិលើគ្រែដ៏ប្លែកម៉្យាងធ្វើឲ្យអ្នកចងចាំមិនភ្លេចដែរ។
៧. មិនថាអ្នកស្នាក់នៅក្រោមដំបូលក្បឿង ស័ង្កសី ឬ សណ្ឋាគារលំដាប់ផ្កាយនោះទេ ឲ្យតែមានព្រះពិរុណបង្អុរមួយមេធំ អ្នកច្បាស់ជាគេចមិនរួចពីស្នូររ៉ាវៗនោះឡើយ។ ចូរអរគុណសូរសំឡេងជាអំណោយធម្មជាតិនេះហើយដែលធ្វើឲ្យអ្នក
និងដៃគូមានភាពក្លាហានក្នុងការបញ្ចេញសម្រែកថ្ងូរពោរពេញដោយក្ដីសុខក្នុងអំឡុងពេលសម្រុកប្រតិបត្តិការឡើងឋានសួគ៌។
មានគូស្នេហ៍មិនតិចទេដែលអៀនប្រៀនមិនហ៊ានស្រែកថ្ងូរសម្ដែងអារម្មណ៍ស្រណុកសុខស្រួលឲ្យពេញទំហឹង។ ក្នុងការលេងល្បែងលើគ្រែ ដ៏រោលរាល កាយវិការ និងសំឡេងគឺសំខាន់ដូចគ្នា៕







Comments