ស្នេហាគ្រាដំបូង ប្រការត្រូវធ្វើពេលរួមភេទ
- 2broshop
- Jul 29, 2020
- 1 min read
Updated: Jun 6, 2021

ការរួមភេទលើកដំបូង ប្រៀបបាននឹងការចាប់ផ្ដើម ទទួលទានមួយម៉ាត់ដំបូងដូច្នោះដែរ បើឆ្ងាញ់និងមានអនាម័យ ពិតជាចង់ទទួលទានទៀតមិនខានឡើយ។ ហេតុនេះ មានតែ លោកអ្នកខ្លួនឯងផ្ទាល់ទេ ដែលត្រូវពិចារណានិងស្វែងរកចំណុចល្អៗ សម្រាប់ស្នេហាល្អូកល្អឺន ប្រកបដោយសុវត្ថិភាព ។
លោកអ្នកនឹងអាច បាត់បង់ព្រហ្មចារី ភាពបរិសុទ្ធ បេះដូងឈឺចាប់ជូរចត់ ឆ្លងជម្ងឺកាមរោគ មានកូនមិនចង់បាន វិធីបង្ការការមានផ្ទៃពោះ ដែលមិនចង់បាន វិធីបង្ការការឆ្លងជម្ងឺកាមរោគ ការនិយាយគ្នា ការភ័យខ្លាច ចំណង់ការថ្នាក់ថ្នម ការត្រៀមខ្លួនពេល ស្នេហាគ្រាដំបូង។ល។
សូមភ្លក្សរសជាតិកាមារម្មណ៍សន្សឹមៗ ថែទាំ និងស្រោចទឹកដាក់ជីជាបណ្ដើរៗ។ ពោលទំនាក់ទំនងផ្លូវភេទ គឺជាភាពសប្បាយរីករាយនៃផលកម្រៃរបស់បុគ្គលម្នាក់ៗ
អ្នកណាធ្វើអ្នកនោះទទួល តែវាមិនមែនជាកាយហត្ថកម្ម អនាម័យ ឬជាសកម្មភាព ខកចិត្ដដែលគ្រាន់តែបំពេញឡើង ដូចគេដូចឯងដែលធ្លាប់ធ្វើនោះទេ។
ចំពោះសេចក្ដីសុខស្រួល ចំណេះដឹងនៃសមត្ថភាព មិនសូវជាចាំបាច់ប៉ុន្មានទេ ប៉ុន្ដែត្រូវចេះកសាងទំនុកចិត្ដ លើខ្លួនឯងឱ្យបានច្រើន សម្រាប់ផ្ទៀងផ្ទូរ ជាមួយដៃគូស្នេហា ។
មនុស្សភាគច្រើន បានយកការសម្រេចកាមដោយខ្លួនឯង (ការលេងប្រដាប់ភេទខ្លួនឯង) មករៀនសូត្រនៅឱកាសនេះ ។ ការផ្សងព្រេង ពេលរួមភេទលើកដំបូង ប្រៀបបាននឹងលោតហក់ ខ្លួនចូលទៅក្នុងភាពមិន ដែលធ្លាប់ស្គាល់ និងមិនបានដឹងថានឹងមានអ្វីកើតឡើងជាបន្ដបន្ទាប់ នោះឡើយ ។
ជារឿយៗ យុវនារី ឬយុវបុរសច្រើនខកចិត្ត រាងចាល លែងចង់ប្រព្រឹត្ដទៀត ទាំងដើម្បី សេចក្ដីសុខស្រួល ទាំងដើម្បីជាល្បែងលើគ្រែរបស់ពួកគេ ។ ដូច្នេះត្រូវការពេលវេលា ដើម្បីសម្របខ្លួនជាមួយដៃគូ និងប្រើប្រាស់ឱកាសក្រោយទៀត ដើម្បីស្គាល់គ្នាឱ្យរិតតែច្បាស់ ។ បែបនេះមិនមែនជារឿងចម្លែកនោះទេ ។
ទោះបីជាការរួមភេទលើកដំបូង មិនពេញចិត្ដពេញថ្លើមក៏ដោយ ក៏វាជាច្រកមួយឈាន ទៅកាន់មាគ៌ានៃការផ្សងព្រេង ខាងផ្លូវភេទរបស់មនុស្ស ពេញវ័យ ។
ព្រហ្មចារី ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី ដែលកើតឡើងដោយ ការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ ពិតជាពិបាកសម្រេចចិត្ដ ណាស់សម្រាប់មនុស្សភាគច្រើន ទោះជាវ័យចាស់ក្ដីវ័យក្មេងក្ដី។ អ្នកខ្លះឆាប់រួសរាន់រំដោះ ខ្លួនចេញពីគំនាបដ៏រឹងមាំនោះ
និងធ្វើខ្លួនទទួលបាននូវសេរីភាព អ្នកខ្លះទៀតប្រកាន់បាន ខ្ជាប់ខ្ជួននូវរនាំងប្រពៃណីនេះ ។
អ្នកដែលរំលោភបំពាន ឈានមុខគេច្រើនតែ ជាមនុស្សប្រុស ជាពិសេសយុវបុរសឬយុវជន ។ រីឯយុវនារីច្រើនតែជា មនុស្សបណ្ដែតអារម្មណ៍ ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាង ចូលចិត្ដរក្សាព្រហ្មចារីភាពឬភាពបរិសុទ្ធ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។ ទាំងនេះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ។ ម្យ៉ាងទៀតរហូតម កដល់សព្វថ្ងៃនេះ មិនទាន់មានក្រិតក្រមឬ ច្បាប់ទម្លាប់ណា ដែលតម្រូវឱ្យយុវវ័យរួមភេទ លើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដនៅឡើយទេ ។
បុរាណខ្មែរបានតម្រូវ និងអនុញ្ញាតឱ្យយុវវ័យ ចាប់ផ្ដើមរួមភេទលើកដំបូង ក្រោយថ្ងៃក្រាបក្បាល ដល់កន្ទេល(ថ្ងៃរៀបការ) ។ ការរៀបការនៅប្រទេសកម្ពុជា ច្រើនរៀបចំឡើង ដោយការរៀបចំ ទុកដាក់ពីសំណាក់ ឪពុកម្ដាយ ឬអាណាព្យាបាល ជួនកាលកម្លោះក្រមុំ ទាំងពីរនោះ មិនធ្លាប់ ស្គាល់គ្នាទៀតផង ។
តើគួរនិយាយប្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល? ការហែករឿងអាថ៌កំបាំង ដែលជាការសម្ងាត់ និងជាការអៀនខ្មាស ផ្ទាល់ខ្លួន ប្រាប់ឪពុកម្ដាយ ពិតជាពិបាកកើតមានឡើង ណាស់ ហើយវាជាដំណាក់កាល មិនអាចកាត់ថ្លៃ បានរបស់យុវវ័យ ។ អ្វីៗទាំងអស់អាស្រ័យ ទៅលើឪពុកម្ដាយ និងទំនាក់ទំនងដែលយុវវ័យ មានចំពោះពួកគាត់ ។ បើសិនជាលោកអ្នក ស្រុះស្រួលជាមួយពួកគាត់ នោះលោកអ្នកពិតជាងាយ និយាយប្រាប់ពួកគាត់ ។ លើសពីនេះទៅទៀត ឪពុកម្ដាយអាចទូន្មានលោកអ្នក និយាយប្រាប់ លោកអ្នកនូវអ្វីៗ ជាបទពិសោធន៍ ដែលពួកគាត់ធ្លាប់ឆ្លង កាត់ស្នេហាគ្រាដំបូងព្រមទាំងពួក គាត់អាចប្រាប់អំពីវិធី ឬមធ្យោបាយទប់ស្កាត់ ការតាំងគភ៌ដែលមិនចង់បាន និងមធ្យោបាយ បង្ការការឆ្លងជម្ងឺ កាមរោគផងដែរ។
ផ្ទុយទៅវិញ បើសិនជាលោកអ្នកមិនមាន អារម្មណ៍ចង់ប្រាប់ ពួកគាត់ ហើយនិងភ័យខ្លាចនឹង ប្រតិកម្មរបស់ពួកគាត់ នោះសូមរក្សាអាថ៌កំបាំង ដំណាក់កាល គ្រាដំបូងនៃ ជីវភាពផ្លូវភេទរបស់លោកអ្នក ។ ប៉ុន្ដែលោកអ្នកក៏ត្រូវយក ត្រចៀកស្ដាប់គេឯងខ្លះផង
ជាពិសេសអ្នកដែល នៅជុំវិញលោកអ្នក ។ ក្រៅពីឪពុកម្ដាយ ឬអាណាព្យាបាល លោកអ្នកអាច ទុកចិត្ដ ឬនិយាយពិភាក្សា ជាមួយឪពុកមាឬម្ដាយមីង បងប្រុសបងស្រីបង្កើត ឬបងប្រុសបងស្រី ជីដូនមួយជាដើម ៕
Comments