តើការរួមភេទដែលផ្តល់នូវភាព ស្រណុកស្រួលគួរប្រើពេលប៉ុន្មាននាទី
- 2broshop
- Jul 28, 2020
- 1 min read
Updated: Jun 6, 2021

យោងតាមការសិក្សាថ្មីមួយចំនួនពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ការរួមភេទគឺ ចន្លោះពី៧ទៅ១៣នាទី ។ការស្ទង់មតិដោយឆ្លើយសំណួរខ្លីៗពីសំណាក់ក្រុមអ្នកស្រាវជ្រាវ សាកលវិទ្យាល័យ Penn State Universityទៅលើបណ្តាវេជ្ជបណ្ឌិត អ្នកធ្វើការក្នុងស្ថាប័ន ផ្សេងៗក៏ដូចជាអ្នកជំនាញសុខភាពផ្លូវភេទផងនោះបានរកឃើញថាការរួមភេទដែល ប្រើពេល១នាទីឬ២នាទីពិតជាឆាប់ខ្លាំងណាស់ ខណៈពី៣ទៅ៧នាទីគឺផុតផើយបន្ដិចដែរ ។ យ៉ាងណាក៏ដោយ ចម្លើយភាគច្រើនបានឆ្លើយថា ការរួមភេទចាប់ពី ១៣នាទីឡើងទៅគឺពិតជាយូរពេក ។
សាស្ត្រាចារ្យ Eric Cortyជាអ្នកដឹកនាំការសិក្សាបានថ្លែងថា ៖
«វប្បធម៌ពេញនិយមនាពេលបច្ចុប្បន្ននេះបានពង្រឹងផ្នត់គំនិតអំពីសកម្មភាពផ្លូវភេទ ។បុរស-ស្ត្រី ជាច្រើនហាក់បីដូចជាជឿថាលិង្គធំនឹងជួយឱ្យការរួមភេទរបស់ពួកគេស្ថិតស្ថេរពេញមួយយប់» ។
ជាការពិតណាស់ គំនិតទាំងនេះបានបណ្តាលឱ្យបុគ្គលជាច្រើនជួបនូវការខកចិត្តធំក្នុងជីវិតសិច
ខណៈអ្វីៗគ្រប់យ៉ាងមិនបានដំណើរការដូចបំណងដែលបានគិត ។ ទីបំផុតវាអាចនាំឱ្យពួកគេម្នាក់ៗ ឈានទៅកើតមានបញ្ហាផ្លូវភេទ ។
សាស្ត្រាចារ្យដដែលបានបន្ថែមថា៖«ជាមួយនឹងលទ្ធផលលើកនេះយើងសង្ឃឹមថានឹងអាច លុបបំបាត់ចោលទំនើងចិត្តទាំងនេះហើយជួយលើកទឹកចិត្តដល់បុរសនិងស្ត្រីដែលមានទិន្នន័យ ប្រាកដនិយមអំពីការរួមភេទអាចទទួលយកបាន។ដូច្នេះទប់ស្កាត់បាននូវការខកចិត្តផ្លូវភេទ ក៏ដូចជាអសមត្ថភាពផ្លូវភេទ»៕
Comments