top of page
  • Writer's picture2broshop

អាហារដើម្បីបញ្ឈប់“ការឆាប់ចេញទឹកកាម”

Updated: Jul 28, 2023



អាហារដើម្បីបញ្ឈប់ “ការឆាប់ចេញទឹកកាម”
អាហារដើម្បីបញ្ឈប់ “ការឆាប់ចេញទឹកកាម”

ការចេញរបស់ទឹកកាមក្នុងពេលរួមភេទមុនពេលឬក្រោយពីស៊កបញ្ចូលលិង្គភ្លាមត្រូវបានគេ ចាត់ទុកថាជាអាការៈឆាប់ចេញទឹកកាមពេកហើយ។ការឆាប់ចេញទឹកកាមពេករបស់បុរសមាន ឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងស្នេហា។


វាគឺជាបញ្ហាសុខភាពរបស់បុរសតែក៏មានវិធីព្យាបាលច្រើនដែរ។ មានមូលហេតុជាច្រើនដូចជា៖

  • ស្ត្រេស

  • ការបាក់ទឹកចិត្ត

  • បញ្ហាសរសៃប្រសាទ

  • ការប្រើថ្នាំសម្រាប់ជំងឺមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត

  • ការបង្ករោគនៅក្រពេញប្រូស្តាតការបង្ករោគនៅបង្ហួរនោម

  • បញ្ហាអ័រម៉ូនខុសធម្មតា ។ល។


អាហារសម្រាប់បញ្ឈប់ការឆាប់ចេញទឹកកាម៖


១. ផ្លែបឺរីពណ៌ខៀវ (Blueberry) មានលក្ខណៈល្អដូចនឹង ថ្នាំសម្រើបដែរហើយវាជួយ អោយបុរសបន្តការងារលើគ្រែបានកាន់តែយូរទៀតផងតែឥទ្ធិពលរបស់ផ្លែឈើមួយនេះត្រូវការប្រើពេលយូរមិនដូចថ្នាំគ្រាប់នោះទេ។ ផ្លែបឺរីពណ៌ខៀវធ្វើអោយសរសៃប្រសាទស្រក ដែលជាហេតុនាំអោយ វាជួយបញ្ឈប់ការឆាប់ចេញទឹកកាមបាន។


២.​ ផ្លែអាល់ម៉ុន (Almond) គឺជាប្រភេទគ្រាប់រុក្ខជាតិក្រៀមមួយប្រភេទដែលសម្បូរទៅដោយ សារធាតុអាស៊ីត អាមីណេម្យ៉ាងឈ្មោះថា Arginine ដែលមានតួនាទីពង្រឹងដល់របត់ឈាមរត់ និងជួយអោយសរសៃ ឈាមធូរ។ ជាមួយគ្នានេះដែរ អាល់ម៉ុនក៏ល្អបំផុតសម្រាប់ការសម្រកទម្ងន់ បង្កើនថាមពល និងជាប្រភពដ៏អស្ចារ្យនៃជាតិកាល់ស្យូម។


៣. យិនសិន (Ginseng) គឺជាថ្នាំបូរាណមួយប្រភេទដើរតួនាទីជាថ្នាំសម្រើបផ្លូវភេទដែល អាចបញ្ឈប់បញ្ហា ឆាប់ចេញទឹកកាមពេកបាន។ ចូរទទួលទានយិនសិនដើម្បីអោយចង្វាក់បេះដូងកើនឡើង និងពង្រឹងដល់របត់ឈាមរត់។យិនសិនទៅភ្ញោចដល់អារម្មណ៍នៃភាពស្រើបស្រាលដែល ផ្តល់ថាមពលដល់ការរួមភេទតែម្តង។

bottom of page