ចំនុចពិសេសដែលស្ត្រីៗចង់បាន នៅពេលដែលរួមភេទ
- 2broshop
- May 19, 2020
- 1 min read
Updated: Jun 6, 2021

វាមិនមែនជារឿងដែលខុសឆ្គងអ្វីនោះទេ ដែលស្ត្រីយើងចូលចិត្តរួមភេទដូចជាបុរសដែរនោះ
ភាពដែលខុស ប្លែកគ្នានោះគឺនៅត្រង់ថា ស្ត្រីចង់អោយបុរសដឹងនូវអ្វីដេលខ្លួនបាន ដោយមិនចាំបាច់និយាយប្រាប់ ត្រង់ៗ ហើយភាគីបុរសគួរតែស្វែងយល់ពីចំនុចពិសេសៗ ទាំងនោះតាមចំនុចខាងក្រោមនេះ ដែលភាគីស្ត្រី ចង់អោយបុរសប្រព្រត្តិ មកលើខ្លួន នៅក្នុងអំឡុងពេលដែលរួមភេទ និងក្រោយពេលដែលធ្វើសង្គ្រាម កាមគុណនៅលើ គ្រែរួចរាល់ៈ
-ការថើប៖ ចូរចំណាយពេលវេលាខ្លះដើម្បីថើប ដោយមនោសញ្ចេតនា បែបសិច ដែលវាមិនដូចជាការថើប បែបធម្មតានោះឡើយដែលអ្នកធ្លាប់ធ្វើវាការនៅកុមារនោះទេ។ ដៃគូររបស់លោកអ្នកនឹង រំភើបញាប់ញ័រ រោរាលទៅដោយភ្លើងតណ្ហា នៅពេលដែលអ្នកអនុវត្ត ដោយបបូរមាត់ដ៏ទន់ របស់អ្នកទៅលើរូបនាង ។
-បបោសអង្អែល៖ ស្ត្រីត្រូវការឲ្យបុរសបបោសអង្អែលបន្ថែមទៀត នៅពេលដែលនាងត្រៀមខ្លួន អោយអ្នក បើកយុទ្ធនាការវាយលុក ហើយទង្វើនេះមិនត្រឹមតែជួយបង្កើនឪកាសអោយ នាងឆាប់ឈានដល់ចំនុច កំពូលនោះទេ ប៉ុន្តែវាថែមទាំង ធ្វើអោយសិចរបស់អ្នកកាន់តែ ឆេះសន្ធោសន្ធៅទៅ គ្មានអ្វីប្រៀបបាននោះទេ។
-បង្កើនបរិយាកាសរ៉ូមែនទិចថ្មីៗ៖ ដូចជាដុតបំភ្លឺដោយពន្លឺភ្លើងទៀន និងចេះប្រើនូវភាសា ពិរោះៗ អមដោយ ការថ្នាក់ថ្នមស្នេហា។ ជាងនេះទៅទៀតការរៀបចំ ដោយការដាក់ផ្កាស្រស់ ដូចជាផ្កាកូលាបនៅក្នុងបន្ទប់ ក៏ជាប្រការដែលធ្វើអោយស្រ្តីមានអារម្មណ៏សិចកាន់តែខ្លាំងផងដែរ។
ចំនុចពិសេសដែលស្ត្រីៗចង់បាន នៅពេលដែលរួមភេទ។
-កុំឆាប់ពេក៖ ប្រាកដណាស់ស្ត្រី ត្រូវការភាពរ៉ូមែនទិចមុនពេលដែលរួមរ័ក ហើយនៅពេលដែលរួមរ័កនាង ត្រូវការភាពស្រណុកសុខស្រួលដែលបានមកពីការត្រេកត្រអាល។ តាមធម្មតា បុរសប្រញាប់បំពេញ តំរូវការខ្លួនឯងពេក ហើយទុកនាងអោយនៅតែលតោល គឺមិនល្អនោះឡើយបុរសត្រូវតែចេះនូវវិធីសាស្រ្ត ផ្សេងៗ ដែលអាចធ្វើអោយនាសុខស្រួល និងសិចរបស់អ្នកប្រកបដោយភាពរលូន ហើយមានសេចក្តិសុខ ។
-កុំភ្លេចបរិវេណចំនុចសំខាន់៖ ជាចំនុចដ៏ស្រើបស្រាលបំផុតរបស់ស្ត្រី មានន័យថា បរិវេណនេះ ជាកន្លែង ដែលមានសរសៃភ្ញោចអារម្មណ៏ភេទខ្លាំងបំផុត។
ហើយជាធម្មតា មានបុរសភាគច្រើន តែងតែភ្លេច នៅត្រង់ បរិវេណនោះ គួរតែចំណាយពេលវេលាខ្លះនៅត្រង់បរិវេណនោះ ដើម្បីអោយបានដឹងថា ដៃគូរអ្នករីករាយ ប៉ុណ្ណានៅពេលដែលលេងនៅត្រង់នោះ អ្នកនឹងរីករាយនៅពេលដែលមានសិចដ៏រោលរាល។
-និយាយពាក្យពិរោះជាមួយនិងនាង៖ ស្ត្រីភាគច្រើនតែងតែមានអារម្មណ៏មិនសូវល្អ ក្រោយពេលដែលរួមរ័ក រូចរាល់ ដូច្នេះប្រសិនបើអ្នកនិយាយពាក្យខ្លះដែលពិរោះៗ ជាមួយនាង មានន័យថា អ្នកកំពុងតែ ឪធ្វើអោយ នាងមានអារម្មណ៏ថា ធូរស្បើយឡើងវិញ បន្ទាប់ពីប្រយុទ្ធដ៏ខ្លាំងក្លានោះ ៕
Comments