និយាយជាមួយដៃគូ អំពីស្រោមអនាម័យ
- 2broshop
- Dec 19, 2019
- 1 min read
Updated: Jun 6, 2021

វាជារឿងមួយឆ្លាត ដើម្បីនិយាយអំពីបញ្ហាស្រោមអនាម័យមុននឹងរួមភេទ ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះទេ។ មនុស្សមួយចំនួន ទោះបីជាអ្នកដែល ធ្លាប់រួមភេទហើយក៏ដោយគឺខ្មាស់អៀននឹងនិយាយអំពី រឿងនេះណាស់។
ការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវគ្រប់ពេល គឺជាការការពារដ៏ល្អបំផុតប្រឆាំង
នឹងជំងឺកាមរោគ ទោះបីជាអ្នកកំពុងតែប្រើថ្នាំពន្យារកំណើតក៏ដោយ។
ដូចនេះ តើអ្នកអាចជម្នះពីភាពខ្មាសអៀនអំពីការនិយាយអំពីស្រោមអនាម័យនេះយ៉ាងដូចម្តេច?
ចំពោះការចាប់ផ្តើម វាអាចជួយអោយដឹងថា ស្រោមអនាម័យមានលក្ខណៈយ៉ាងដូចម្តេច។
ទិញស្រោមអនាម័យមួយប្រអប់ ដូចនេះ អ្នកអាចវិភាគដោយខ្លួនអ្នក។
ជំហានបន្ទាប់ ដើម្បីអោយមានភាពរីករាយជាមួយនឹងវានោះ គឺលើកយកប្រធានបទនៃ ស្រោមអនាម័យនិយាយជាមួយនឹងដៃគូរបស់អ្នក។ អនុវត្តដោយបើកចំហរ។
ប្រសិនបើអ្នកគិតថា ដៃគូររបស់អ្នករិះគន់នោះ និង លើកឡើងនូវការបដិសេធនោះ ខាងក្រោមនេះ
គឺជាអ្វីដែលនឹងអាចកើតមាន ៖
+ ដៃគូរបស់អ្នកនិយាយថា “វាមិនស្រួលទេ”។
- អ្នកអាចឆ្លើយបានថា “ការពាក់ស្រោមអនាម័យ ក៏អាចត្រូវការពេលដើម្បីអោយ យើងស៊ាំនឹងវាដែរ។
+ ដៃគូរបស់អ្នកនិយាយថា “វាអាចធ្វើអោយគេអស់អារម្មណ៍”។
- អ្នកគួរតែនិយាយថា “រួមភេទដោយមិនមានសុវត្ថិភាព ក៏អាចជម្រុញអោយ អ្នកអស់អារម្មណ៍ផងដែរ”។
+ ដៃគូរបស់អ្នកនិយាយថា “ប្រសិនបើយើងស្រលាញ់គ្នា យើងគួរតែទុកចិត្តគ្នាទៅវិញទៅមក”។
- អ្នកគួរតែឆ្លើយថា “វាដោយសារតែអ្នកស្រលាញ់គ្នាខ្លាំង ដូចនេះ អ្នកចង់អោយប្រាកដថា អ្នកទាំងពីរមានសុវត្ថិភាព និងការពារគ្នាទៅវិញទៅមក”។
+ ដៃគូរបស់អ្នកអាចនិយាយថា “អ្នកខ្លាចអំពីមានរឿងអ្វីមែនទេ?”។
- អ្នកគួរតែឆ្លើយថា “ជួនកាល មនុស្សមិនដឹងទេថា នៅពេលណាដែលពួកគេមានឆ្លងមេរោគ ដូចនេះ វាជារឿងល្អ ដើម្បីការពារអោយមានសុវត្ថិភាព”។
+ ដៃគូរបស់អ្នកនិយាយថា “គេនឹងមិនរីករាយជាមួយនឹងការរួមភេទនោះទេ ប្រសិនបើប្រើស្រោមអនាម័យ”។
- អ្នកត្រូវនិយាយថា “អ្នកក៏មិនអាចរីករាយនឹងការរួមភេទ ដោយមិនមានសុវត្ថិភាពនោះដែរ”។
+ ដៃគូរបស់អ្នកអាចនិយាយថា “គេមិនដឹងពីរបៀបពាក់វានោះទេ”។
- អ្នកត្រូវនិយាយថា នេះគឺជារឿងស្រួល អ្នកគួរតែឆ្លើយថា “ចាំអោយអ្នកបង្ហាញគេ”៕
Comments