top of page

កុំជឿលេសបុរសមិនចង់ពាក់ស្រោម

  • Writer: 2broshop
    2broshop
  • Jul 29, 2020
  • 1 min read

Updated: Jun 6, 2021


កុំជឿលេសបុរសមិនចង់ពាក់ស្រោម
កុំជឿលេសបុរសមិនចង់ពាក់ស្រោម

ថ្វីដ្បិតតែស្រោមអនាម័យជាអាវក្រោះការពារបុរសស្ត្រីពីជំងឺឆ្លងនិងជាមធ្យោបាយពន្យារកំណើតដ៏មានប្រសិទ្ធភាពក្ដី ប៉ុន្តែបុរសភាគច្រើនមិននិយមពាក់វាឡើយ ហើយពួកគេបានប្រើប្រាស់លេស ជាច្រើនដើម្បីលួងដៃគូរបស់ខ្លួនឲ្យធ្លាក់ក្នុងល្បែងស្នេហ៍ដ៏ប្រថុយប្រថានមួយ។


ខាងក្រោមនេះជាលេសដែលបុរសនិយមប្រើចំពោះនារីនៅពេលដែលពួកគេចង់ឡើងគ្រែ ដោយមិនពាក់ស្រោម។


«កុំភ័យអីអូន បងជាប្រុសត្រឹមត្រូវ» នេះគឺជាឃ្លាដែលក្រុមបុរសឧស្សាហ៍និយាយបំផុត។ បុរសតែងគិតថា ឲ្យតែរាងកាយរបស់ខ្លួនស្អាតប្រក្រតីនោះ គឺពួកគេមានសុខភាពល្អហើយ ប៉ុន្តែជាក់ស្ដែងជំងឺកាមរោគ និងរោគឆ្លងតាមការរួមភេទនានា វាមិនអាចសម្គាល់ឃើញនឹង ភ្នែកទទេនោះទេ។ ទាល់តែគ្រូពេទ្យទើបអាចធ្វើរោគវិនិច្ឆ័យបាន។ ស្ត្រីជាដៃគូត្រូវតែឆ្លើយតបវិញ ដោយស្នាមញញឹមបែបសិចស៊ី ហើយហែកស្រោមអនាម័យរង់ចាំ ដោយធ្វើឲ្យបុរសប្រកែក មិនពាក់ស្រោមមិនបាន។


«អូនសិចស៊ីណាស់ បងទ្រាំមិនបានទេ កុំប្រើវាអីបានទេ?» ប្រុសភាគច្រើនគិតថា ឲ្យតែចេះនិយាយផ្អែមលួងលោមទៅ ស្រីៗនឹងយល់ព្រមឲ្យខ្លួនធ្វើអ្វីៗតាមចិត្ត។ នេះជាសម្ដីដ៏គ្រោះថ្នាក់បំផុតចំពោះនារី ដូច្នេះនាងត្រូវតែប្រកាន់គោលជំហរដាច់ខាត ហើយព្យាយាមដាក់ស្រោមអនាម័យជិតដៃ ដើម្បីងាយស្រួលឈោងយកវាមកជិតខ្លួនភ្លាម។


«កុំពាក់ស្រោមទើបសប្បាយណាអូន» វាជាឃ្លាដ៏ចាស់គំរឹលបំផុតហើយវាក៏មិនមែន ជាការពិតដែរ។ យោងតាមការសិក្សាបានបង្ហាញថាការរួមភេទដោយប្រើស្រោមអនាម័យ មានភាពរោលរាលតណ្ហានិងអាចកាត់បន្ថយស្ត្រេសព្រមទាំងក្ដីបារម្ភពីការឆ្លងមេរោគផ្សេងៗ ថែមទៀតផង។


«កុំពាក់វាអីបានទេអូន?» បុរសមួយចំនួនព្យាយាមនិយាយដូច្នេះ ដោយប្រើទឹកមុខគួរឲ្យអាណិត ដើម្បីបន្ទន់ចិត្តដៃគូរបស់ខ្លួនឲ្យព្រមប្រឡូកនឹងការរួមភេទដែលគ្មានការការពារ។


«អូនមិនទុកចិត្តបងទេឬ?» នេះជាឃ្លាដែលបុរសព្យាយាមវាយលុកផ្លូវចិត្តរបស់នារី ដូច្នេះពួកនាងមិនត្រូវចាញ់ល្បិចពាក្យសម្ដីបែបនេះឡើយ។


«បើបងពាក់ស្រោម បងមានអារម្មណ៍ថាយើងហាក់ដូចជាមិនទុកចិត្តគ្នា» តាមពិតការពាក់ស្រោមបង្ហាញពីការយកចិត្តទុកដាក់ពីសុវត្ថិភាពគ្នាទៅវិញទេ។


«គេប្រើវាពេលគេងជាមួយស្រីរកស៊ីផ្លូវភេទ វាមិនសមនឹងប្រើជាមួយអូនទេ» នេះជាសម្ដីបញ្ជោរស្ត្រីដ៏គ្រោះថ្នាក់បំផុត។ ប៉ុន្តែអ្នកជំនាញណែនាំថា ឲ្យតែស្ត្រីប្រកាន់គោលជំហរ «គ្មានស្រោម គ្មានការរួមភេទ»នោះ នាងប្រាកដជាអាចឈ្នះលើការល្បួងរបស់បុរសបាន៕

Commentaires


bottom of page