វិធីទប់ស្កាត់ការឆាប់ចេញទឹកកាម
- 2broshop
- Aug 20, 2019
- 1 min read
Updated: Jun 6, 2021

វិធីទប់ស្កាត់ការឆាប់ចេញទឹកកាមតាមបែបធម្មជាតិ ពិតជាវិធីសាស្ដ្រដ៏វិសេសវិសាលបំផុត ព្រោះថាគ្មានផលអាក្រក់ ដែលមានវិធីបែបធម្មជាតិចំនួន ៥យ៉ាងដូចតទៅនេះ៖
វិធីទី១- វិធីប្រឆាំងមូលហេតុ ៖
សូមបំបាត់ឱ្យបាននូវមូលហេតុដែលបង្កការឆាប់ចេញទឹកកាមដូចជាករណីវិបត្ដិផ្លូវចិត្ដផ្លូវ អារម្មណ៍ជាដើម។ ទំនាក់ទំនងល្អក្នុងរង្វង់ស្វាមីភរិយា សេចក្ដីស្រឡាញ់ និងបរិយាកាសល្អូកល្អឺន
ដើរតួនាទីសំខាន់ផងដែរនៅក្នុងការ ប្រយុទ្ធប្រឆាំងនឹងវិបត្ដិផ្លូវចិត្ដផ្លូវអារម្មណ៍។ ដោយឡែក ការមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលខ្លាំងហួសហេតុត្រូវចៀសវាងផង ដែរ។
វិធីទី២- វិធីប្រើប្រាស់ស្រោមអនាម័យ ៖
ការពាក់ស្រោមអនាម័យក៏ជាវិធីមួយដ៏ល្អដែរ ពីព្រោះវាអាចកាត់បន្ថយកាមារម្មណ៍ពុះកញ្ជ្រោល
ឬត្រេកត្រអាល ពេលមានការប៉ះពាល់ផ្លូវភេទ។ ប្រការប្រសើរ សូមចាប់ផ្ដើមពីវិធីប្រើប្រាស់ស្រោមអនាម័យនេះ ក៏ល្អដែរមុននឹងចាប់ផ្ដើមវិធីផ្សេងទៀត ពីព្រោះវាក៏អាចជួយពន្យារការចេញទឹកកាមបានដែរ។
វិធីទី៣- វិធីផ្អាក-សម្រុក ៖
បច្ចេកទេសនេះត្រូវបានអនុវត្ដឡើងដោយមានការចូលរួមជាមួយស្ដ្រីជាដៃគូរួមភេទ។
វាជា របៀបលេងប្រដាប់ភេទ ដោយមិនមានការស៊កលិង្គបុរសចូលទៅក្នុងទ្វារមាសរបស់ស្ដ្រី រហូតដល់ពេលហៀបចេញទឹកកាម សូមបញ្ឈប់។
ការលេងលិង្គដោយដៃរបស់ស្ដ្រីជាដៃគូរួមភេទ ដោយមិនស៊កលិង្គទៅក្នុងទ្វារមាសនេះ ត្រូវផ្អាកមួយរយៈពេល៣០វិនាទី សិនមុននឹងចាប់ផ្ដើមសារជាថ្មី។ បន្ទាប់ពីរយៈពេលផ្អាកនេះ វគ្គ ឬឈុតនេះត្រូវធ្វើឡើងដដែលៗ រហូតដល់បន្ដការលេងប្រដាប់ភេទដោយគ្មានការបង្កការចេញទឹកកាមកើតឡើង។
វិធីទី៤- វិធីច្របាច់ក្បាលលិង្គ ៖
បច្ចេកទេសនេះត្រូវអនុវត្ដការលេងលិង្គរហូតដល់បុរសទទួលអារម្មណ៍ ឬប្រាប់ថាជិតចេញទឹកកាម។ ពេលដែលការចេញទឹកកាមខិតកាន់តែជិតមកដល់ សូមចាប់ច្របាច់ក្បាលលិង្គដោយមេដៃនៅពីក្រោមក្បាលលិង្គ រីឯម្រាមចង្អុលដៃនៅពីលើក្បាលលិង្គ។ ម្យ៉ាងទៀត សូមធ្វើការច្របាច់ក្បាលលិង្គតាមរូបភាពក្ដោបជារង្វង់។
ស្ដ្រីជាដៃគូត្រូវច្របាច់ ក្បាលលិង្គឱ្យបានពី៣ ទៅ៤វិនាទី ឬអាចដល់ទៅ៣០វិនាទី។ សកម្មភាពច្របាច់នេះអាចជួយផ្អាករ៉េផ្លិចបាញ់បញ្ចេញទឹកកាម។
សូមធ្វើលំហាត់បែបនេះឱ្យបានច្រើនដង សាចុះសាឡើង និងក្នុងរយៈពេលជាច្រើនថ្ងៃ។
លំហាត់ប្រាណនេះ សូមធ្វើជារៀងរាល់ថ្ងៃឱ្យបានច្រើនសបា្ដហ៍ទើបមានប្រសិទ្ធភាពល្អ។
វិធីទី៥- លំហាត់ប្រាណកឺហ្សែល ៖
ចំពោះ បុរស លំហាត់ប្រាណកឺហ្សែលអាចចូលរួមចំណែកពន្យាការឆាប់ចេញទឹកកាម។ សូមទម្លាប់ធ្វើការកន្ដ្រាក់សាច់ដុំកំប៉េះគូទជារៀងរាល់ ថ្ងៃក្នុង១ថ្ងៃឱ្យបានពីរ ឬបីដងហើយក្នុងមួយដងឱ្យបានច្រើននាទី។ ពេលមានការរួមភេទ បុរសមួយចំនួនអាចអូសបន្លាយការឡើង រឹងនៃលិង្គ
ដោយការកន្ដ្រាក់នៃសាច់ដុំទាំងនេះ។ បុរសខ្លះទៀតអាចទទួលបានលទ្ធផល នៅពេលដែលសម្រួលការកន្ដ្រាក់មកវិញ។
Comments