top of page

៥យ៉ាងដែលជួយអោយលិង្គធ្វើការកាន់តែខ្លាំងក្លាមិនបាច់ប្រើថ្នាំ

  • Writer: 2broshop
    2broshop
  • May 20, 2020
  • 1 min read

Updated: Jun 6, 2021




៥យ៉ាងដែលជួយអោយលិង្គធ្វើការកាន់តែខ្លាំងក្លាមិនបាច់ប្រើថ្នាំ
៥យ៉ាងដែលជួយអោយលិង្គធ្វើការកាន់តែខ្លាំងក្លាមិនបាច់ប្រើថ្នាំ

បើយោងទៅតាមការសិក្សាមួយក្នុងសារព័ត៌មាន Journal of Sexual Medicine បានអោយដឹងថា ការងាប់លិង្គមិនត្រឹមតែត្រូវព្យាបាលដោយប្រើថ្នាំដ៏តូចមួយនោះ ទេ តាមពិតមានកត្តា​ផ្លាស់ប្តូរច្រើនណាស់ដូចជា ទម្ងន់, ការទទួលទានស្រា និងសកម្មភាពផ្លូវកាយ​ដែលអាចជួយ​ពង្រឹងដល់មុខងារឡើងរឹងរបស់លិង្គបាន។ ខាងក្រោមនេះគឺជាកត្តាអាចផ្លាស់ប្តូរបានទាំង ៥យ៉ាងដែលអាចពង្រឹងដល់ការឡើងរឹងរបស់លិង្គបុរសដោយមិនបាច់ប្រើថ្នាំ៖


១. ទម្ងន់៖ ការថែរក្សាសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ត្រឹម ប្រហែលជាជួយ​អោយបុរសទទួលបានថាមពលលើគ្រែមកវិញ បុរសធាត់ជ្រុលច្រើនតែមាន​ចំនួនអ័រម៉ូនភេទតេស្តូស្តេរ៉ូនចុះទាប ។ សូមបញ្ជាក់ថាអ័រម៉ូននេះមានតួនាទីសំខាន់ណាស់សម្រាប់​មុខងារផ្លូវភេទ ដូច្នេះហើយ ការផ្លាស់ប្តូររបបអាហារនិងសម្រកទម្ងន់គឺជារឿងដែលត្រូវធ្វើបើសិនជា​គាត់ពិតជា​ ចង់បានជីវិត ផ្លូវភេទល្អមកវិញ។


២.​ ការដេក៖ បើសិនជាអ្នកសម្គាល់ឃើញថាអារម្មណ៍ពុះកញ្ជ្រោលខាងផ្លូវភេទរបស់គាត់នៅ​ពេលព្រឹកស្រាប់តែសាបរលុតហើយនោះ វាប្រហែលជាទាក់ទងនឹងរបៀបដេកហើយ។ វេជ្ជបណ្ឌិត ប៉ាដុច និយាយថា “ពេលខ្ញុំជួបអ្នកជំងឺងាប់លិង្គខ្ញុំច្រើនតែសួរថាតើគាត់ជាមនុស្សដេកស្រម៉ុក​ឬអត់។ បើសិនជាស្រម៉ុកមែន ខ្ញុំនឹងវាយតម្លៃថាគាត់អាចមានបញ្ហាដេកបាត់ដង្ហើម។ការដកបាត់ដង្ហើមនេះហើយនឹងទៅរំខានដល់ដំណេករបស់គាត់ជាពិសេសប៉ះពាល់ដល់​ដំណើរវិលជុំធម្មតានៃការឡើងរឹងរបស់លិង្គដែល កើតឡើងនៅពេលយប់។ ពិតណាស់ ការដេកមិនបានគ្រប់គ្រាន់សុទ្ធតែប៉ះពាល់ដល់ចំណង់ផ្លូវភេទទាំងអស់ដូច្នេះអ្នកជំងឺត្រូវតែធ្វើយ៉ាងណាដេកអោយបានគ្រប់គ្រាន់រាល់យប់។


៣. ហាត់ប្រាណ៖ អ្នកដឹងហើយថាស្ត្រីដែលមានរូបរាងសមសួនច្រើនតែទទួលបាន​សុខភាពផ្លូវភេទដែលល្អ ជាងគេ ប៉ុន្តែរឿងនេះក៏ ដូចគ្នានឹងមនុស្សប្រុសដែរ។ វេជ្ជបណ្ឌិត ប៉ាដុច និយាយថា “កាលពីពីរបីសប្តាហ៍មុនអ្នកជំងឺម្នាក់បានប្រាប់ខ្ញុំថានៅពេលគាត់ទៅហាត់ប្រាណ​ទៀងទាត់ចំណង់ផ្លូវភេទគាត់មានលក្ខណៈល្អប្រសើជាងមុន តែបើសិនជាគាត់ ឈប់ទៅហាត់ វាបែរជាថយចុះទៅវិញ។ ពិតណាស់ សកម្មភាពរាងកាយគឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បី សម្រកទម្ងន់និងកាត់បន្ថយអាការៈធាត់ជ្រុលប៉ុន្តែវាក៏ជួយអោយបុរសមានអារម្មណ៍កាន់តែល្អចំពោះខ្លួនឯងដែរដែលជាហេតុនាំអោយមានទំនុកចិត្តកាន់តែខ្លាំងពេលដោះសម្លៀកបំពាក់។ ជាមួយគ្នានេះដែរសកម្មភាពហាត់ប្រាណមួយប្រាវដែលធ្វើអោយបែកញើសយ៉ាងខ្លាំងនោះ​នឹងបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូន សម្រាប់ជួយបង្កើន ចំណង់ផ្លូវភេទ។


៤. របបអាហារ៖ ការបញ្ចុះកូឡេស្តេរ៉ុលអាចជួយបង្កើនកម្រិតអ័រម៉ូនតេស្តូ ស្តេរ៉ូនរបស់បុរសបាន ដូច្នេះរបបអាហារគឺជារឿងសំខាន់ ណាស់នៅពេលយើងត្រូវការអោយមានមុខងារផ្លូវភេទល្អ។ ជាមួយគ្នានេះដែរកម្រិតជាតិស្ករដ៏ខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់មុខងារសរសៃប្រសាទក្នុងលិង្គរបស់គាត់។ករណីបែបនេះការសម្រកទម្ងន់បែបធម្មតាៗពិតជាអាចជួយ​គ្រប់គ្រងជាតិស្ករ​និងទទួលបានចរន្តសរសៃប្រសាទធ្វើការដូចមុនម្តងទៀត។ ការទទួលទានជាតិស្រាអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថាគ្រឿងស្រវឹងតិចតួចពិតជា​អាចជួយដល់បុរសដែលមានបញ្ហាងាប់លិង្គបាន ។


៥.​ ការទទួលទានគ្រឿងស្រវឹង៖​ ពីមួយទៅពីរដងក្នុងមួយថ្ងៃអាចកាត់បន្ថយការប្រឈម​នឹងបញ្ហាបេះដូង-សរសៃឈាមបាន ដែលនេះជាមូលហេតុដ៏សំខាន់នៃបញ្ហាងាប់លិង្គ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវទទួលទានច្រើនពេកទេ។

តាមការសិក្សាទៅលើសត្វបានអោយដឹងថាការទទួលទានចំនួនគ្រឿងស្រវឹងច្រើនពេកធ្វើអោយលិង្គកន្ត្រាក់ដែលនេះជាលទ្ធផលផ្ទុយនឹងអ្វីដែលគួរតែកើតមានក្នុងពេលមានសម្រើប ផ្លូវភេទ។

គ្រឿងស្រវឹងគឺជាសារធាតុទប់ស្កាត់ដំណើការរបស់សរីរាង្គហើយការទប់ស្កត់របស់ប្រពន្ធសរសៃប្រសាទកណ្តាលនឹងធ្វើអោយភាព ស្រើបស្រាលខាងផ្លូវភេទថយចុះបាន”៕

Comments


bottom of page