top of page

ការយល់ខុសអំពី ស្រោមអនាម័យ

  • Writer: 2broshop
    2broshop
  • Nov 25, 2019
  • 1 min read

Updated: Jun 6, 2021


ការយល់ខុសអំពី ស្រោមអនាម័យ
ការយល់ខុសអំពី ស្រោមអនាម័យ

ការយល់ខុស ៖ វាមានសុវត្ថិភាពជាង ប្រសិនបើអ្នកប្រើស្រោមអនាម័យពីរជាន់រួមគ្នា។

ការពិត ៖ មិនមែនបែបនេះទេ ការប្រើប្រាស់ស្រោមអនាម័យពីរក្នុងពេលតែមួយ គឺជាគំនិតមិនត្រឹមត្រូវទេ។ មិនថាវាជាស្រោមអនាម័យបុរសទាំងពីរ ឬជា

ស្រោមអនាម័យបុរសមួយ និងស្ត្រីមួយនោះទេ វានឹងបង្កើនឱកាសនៃការរហែកខ្លាំងណាស់។

ប្រើតែមួយក្នុងម្តងៗ គឺជាការប្រសើរបំផុត។


ការយល់ខុស ៖ ស្រោមអនាម័យ ងាយរហែកខ្លាំងណាស់។

ការពិត ៖ ខុស! ដើម្បីជៀសវាងការបែកស្រោមអនាម័យ អ្នកត្រូវតែពាក់វាលើលិង្គ ដោយប្រុងប្រយ័ត្ន ដើម្បីធានាថា មិនមានខ្យល់ចូលនៅខាងចុងនៃស្រោមនោះទេ។

ត្រូវប្រុងប្រយ័ត្នលើក្រចកមុតស្រួច គ្រឿងអលង្ការ ឬធ្មេញ។

ប្រសិនបើស្រោមអនាម័យមិនរលាចុះទេ វាមកពីការដាក់ខុស។

សូមបោះវាចោលហើយចាប់ផ្ដើមជាថ្មីម្តងទៀត ជាមួយនឹងស្រោមថ្មីព្រោះ អាចមានប្រលាក់ទឹកកាមនៅផ្នែកខាងចុងនៃស្រោមអនាម័យមុននេះ។

ប្រសិនបើស្រោមអនាម័យរហែក ហើយអ្នកមិនបានប្រើវិធីពន្យាកំណើតណាមួយនោះទេ

សូមទៅកាន់គ្លីនិច ឬឱសថស្ថាន ឬទៅជួបគ្រូពេទ្យអោយបានឆាប់តាមដែលអាចធ្វើទៅបាន

ហើយសួរអំពីការពន្យាកំណើតបន្ទាន់។ អ្នកក៏នឹងត្រូវការធ្វើតេស្តជំងឺកាមរោគផងដែរ។


ការយល់ខុស ៖ ប្រសិនបើខ្ញុំប្រើស្រោមអនាម័យ ដៃគូរបស់ខ្ញុំនឹងគិតថា ខ្ញុំជាមនុស្សមិនស្មោះត្រង់នឹងគេ។

ការពិត ៖ អ្នកប្រើស្រោមអនាម័យ គឺចង់បង្ហាញថា អ្នកបានដឹងពីរបៀបថែរក្សាខ្លួនអ្នក និងដៃគូររបស់អ្នក។


ការយល់ខុស ៖ អ្នកមិនត្រូវការស្រោមអនាម័យទេ ប្រសិនបើអ្នកមានការរួមភេទតាមមាត់

ការពិត ៖ វាអាចបែបនោះ តែអ្នកគួតែប្រើស្រោមអនាម័យ ប្រសិនបើអ្នកមានជំងឺប្រមេះ និងជំងឺពង់បែកលើប្រដាប់ភេទ ព្រោះវាអាចនឹងឆ្លងបាន៕

Comments


bottom of page